ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ១០រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ និងថវិកា ចំនួន ៤.០០០.០០០រៀល (បួនលានរៀល) ពីព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុករមាសហែក ព្រមទាំងព្រះគ្រូចៅអធិការទាំង៥២វត្ត ក្នុងស្រុករមាសហែក បានផ្ដល់ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវអំណរព្រះគុណ និងកោតសរសើរនូវទឹកព្រះទ័យរបស់ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុករមាសហែក ព្រមទាំងព្រះគ្រូចៅអធិការទាំង៥២វត្ត ក្នុងស្រុករមាសហែក ដែលបានចូលរួមបរិច្ចាគនូវថវិកាដល់រដ្ឋបាលខេត្ត សម្រាប់គាំទ្រការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលសរបញ្ជាក់ឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស និងជាវប្បធម៌នៃការចែករំលែកជួយគ្នាក្នុងគ្រាលំបាក ហើយថវិកានេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់បម្រើឲ្យសកម្មភាពនានានៅមូលដ្ឋាន ទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការងារសង្គម ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន ។
ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ថវិកា និងសម្ភារៈ របស់ព្រះសង្ឃគ្រប់ព្រះអង្គបានបរិច្ចាគនូវថ្ងៃនេះពិតជាបាន រួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការបំពេញបេកកម្មប្រចាំការតាមគោលដៅនានា ដើម្បីពិនិត្យ និងតាមដានសុខភាពប្រជាពលរដ្ឋ និងបងប្អូនពលករ កម្មករ មកពីក្រៅប្រទស និងក្រៅខេត្ត ដែលធ្វើដំណើរត្រឡប់មកស្រុកកំណើតក្នុងខេត្តស្វាយរៀង និងត្រូវបានដាក់ឲ្យនៅមណ្ឌលចត្តាឡីស័ក មណ្ឌលត្រួតពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែកនៅតាមផ្ទះរៀងៗខ្លួន ដែលការលះបង់ទាំងនេះ គឺជាវីរភាពមួយគួរឲ្យកោតសរសើរ និងស្ងប់ស្ងែង ហើយឯកឧត្ដមអភិបាលខេត្ត សង្ឃឹមថា នៅតាមទីអារាមនានា និងបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកធ្វើឲ្យកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង កាន់តែទទួលបានជោគជ័យ និងទប់ស្កាត់បានជាបន្ត បន្ទាប់ទៀតមិនឲ្យមានប្រជាពលរដ្ឋឆ្លងនូវជំងឺរាតត្បាតនេះ ៕
Friday, April 17, 2020

Home
ព័ត៌មានជាតិ
ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយ និងថវិកា ពីព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តព្រមទាំងព្រះគ្រូចៅអធិការទាំង៥២វត្ត ក្នុងស្រុករមាសហែក បានផ្ដល់ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយ និងថវិកា ពីព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តព្រមទាំងព្រះគ្រូចៅអធិការទាំង៥២វត្ត ក្នុងស្រុករមាសហែក បានផ្ដល់ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment