កំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអមដំណេីរប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនសាទ ដើម្បីចុះពិនិត្យតំបន់សក្តានុពលដាំបន្លែនៅភូមិត្រពាំងក្រពេី ឃុំទឹកហូត ស្រុករលាប្អៀរ ដេីម្បីសិក្សាពីស្ថានភាពជាក់ស្តែងក្នុងការជំរុញការដាំដុះបន្លែ ធ្វេីយ៉ាងណាជួយកសិករ អោយមានលទ្ធភាពដាំបន្លែបានពេញមួយរដូវ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។
ក្នុងខណ:ពេលដែលប្រទេសជាតិ ក៏ដូចជាសកលលោកទាំងមូលដែលកំពុងប្រឈមទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ បន្ទាប់មកប្រតិភូ និងក្រុមការងារបានបន្តដំណេីរទៅពិនិត្យស្ថានភាពដាំដុះដំណាំបន្លែនៅភូមិ កំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ក្នុងន័យជួយគាំទ្របច្ចេកទេស និងប្រពន្ធ័ស្រោចស្រពដោយតំណក់ និងសាច សំដៅធ្វេីយ៉ាងណាអោយសហគមន៍កសិកម្ម និងកសិករផលិតបន្លែ អាចដាំបន្លែបានពេញមួយឆ្នាំ។
ក្រោយពីបានពិនិត្យស្ថានភាពនិងជួបជាមួយកសិករ និងអាជ្ញាធរមូលដ្ឋានរួចមក ប្រតិភូក្រសួងកសិកម្ម បានជម្រាបជូនកសិករថានឹងយកបញ្ហាខ្វះខាតទឹកនិងប្រពន្ធ័ស្រោចស្រព ទៅសិក្សាលម្អិត និងពិនិត្យលទ្ធភាព ក្នុងការឆ្លេីយតបជូនកសិករវិញនាពេលដ៏ឆាប់ខាងមុខនេះ ៕
Friday, April 17, 2020

Home
ព័ត៌មានជាតិ
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះពិនិត្យតំបន់សក្តានុពលដាំបន្លែនៅភូមិត្រពាំងក្រពេី ឃុំទឹកហូត ស្រុករលាប្អៀរ
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះពិនិត្យតំបន់សក្តានុពលដាំបន្លែនៅភូមិត្រពាំងក្រពេី ឃុំទឹកហូត ស្រុករលាប្អៀរ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment