ខេត្តកណ្តាល៖ រសៀលថ្ងៃច័ន្ទ ០៦រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ដល់មហាគ្រួសាររដ្ឋបាលខេត្ត នៅក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ដែលខិតជិតចូលមកដល់ នៅវេលាម៉ោង២០:៤៨នាទី យប់នេះ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញខេត្ត និងមន្រ្តីរាជការរដ្ឋបាលខេត្តកណ្ដាលជាច្រើននាក់។
ពិធីនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រោះជាទំនៀមទម្លាប់ និងជាប្រពៃណីរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីបណ្តេញឧបទ្រពចង្រៃ នៃឆ្នាំចាស់ ហើយនាំមកនូវពរជ័យសិរីសួស្តី និងជោគជ័យក្នុងឱកាសចូលឆ្នាំថ្មី ហើយក៏បានបង្ហាញនូវការគោរព និងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ។ ម្យ៉ាងវិញទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមរំដោះរួចចាកផុតពីកម្មពារ វេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថាពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្ត បាននិមន្តព្រះសង្ឃចំនួន៧អង្គ ចម្រើនព្រះបរិត្ត ជ័យមង្គល ដោយសម្ដេចឧត្ដមមុនី ជា សំអាង ព្រះមេគណខេត្ត គណៈមហានិកាយ និងសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ឯកស័ក ព,ស ២៥៦៣ គឺប្រព្រឹត្តិឡើងនៅថ្ងៃទី១៣ ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២០ ដែលមានទេវតា ព្រះនាមគោរាគទេវី ជាបុត្រីទី២ នៃកិលមហាព្រហ្ម គង់នៅចតុម្មហារជិកា ទ្រង់អម្ពរពណ៌ «លឿង» លម្អព្រះកាណ៍ដោយផ្កា «អង្គារបុស្ស» អភរណ «កែវមុក្តា» ភក្សាហារទ្រង់ «តេលំ» ព្រះហស្ដស្ដាំទ្រង់ «ព្រះខន្ធ» ព្រហស្ដឆ្វេងទ្រង់ «ឈើច្រត់» ទ្រង់គង់អង្គុយបើកព្រះនេត្ររំពៃលើខ្នង «ព្យាគ្ឃៈ» (ស្ដេចខ្លា) ជាពាហនៈ។
Tuesday, April 14, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ដល់មហាគ្រួសាររដ្ឋបាលខេត្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ដល់មហាគ្រួសាររដ្ឋបាលខេត្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment