ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង រួមជាមួយឯកឧត្តម លោកជំទាវ ក្រុមការងារ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អភិបាលក្រុង អាជ្ញាធរក្រុង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ចែកអំណោយជូនប្រជាពលរដ្ឋជួបការកំបាកចំនួន ១៥៨នាក់ រស់នៅសង្កាត់ទាំង០៤ ក្នុងក្រុងកំពង់ឆ្នាំង ពិធីប្រារព្ធធ្វើនៅក្នុងបរិវេណសាលាក្រុងកំពង់ឆ្នាំង។ អំណោយដែលបានចែកជូនដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, សាប៊ូលាងដៃពីរដុំ, ទឹកខ្ពុលមាត់មួយដប, ថ្នាំដុសធ្មេញមួយដប និងក្រមា១។
ក្នុងឱកាសនោះដែរលោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងារ បានអញ្ជើញបំពាក់ឯកសណ្ឋានដល់ប្រជាការពារចំនួន ៩៦ នាក់ ក្នុងក្រុងកំពង់ឆ្នាំង ដោយក្នុងម្នាក់ម្នាក់ៗទទួលបាន៖ ឯកសណ្ឋានមួយកំផ្លេ, សាប៊ូលាងដៃ ពីរដុំ, ទឹកខ្ពុលមាត់មួយដប, ថ្នាំដុសធ្មេញមួយដប, ឡាមកោរពុកមាត់មួយ និងក្រមា១ ៕
Saturday, April 11, 2020

Home
ព័ត៌មានជាតិ
លោកជំទាវ ជូ ប៊ុនអេង អញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជួបការកំបាកចំនួន ១៥៨នាក់ និងបំពាក់ឯកសណ្ឋានដល់ប្រជាការពារចំនួន៩៦នាក់
លោកជំទាវ ជូ ប៊ុនអេង អញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជួបការកំបាកចំនួន ១៥៨នាក់ និងបំពាក់ឯកសណ្ឋានដល់ប្រជាការពារចំនួន៩៦នាក់
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment