ឯកឧត្ដម គួច ចំរើន នាំយកអំណោយរបស់សាខាកាកកបាទក្រហមខេត្តព្រះសីហនុ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន១៨គ្រួសារ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, April 16, 2020

ឯកឧត្ដម គួច ចំរើន នាំយកអំណោយរបស់សាខាកាកកបាទក្រហមខេត្តព្រះសីហនុ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន១៨គ្រួសារ

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន ប្រធានសាខាកាកកបាទក្រហមខេត្តព្រះសីហនុ បានដឹកនាំសមាជិកសមាជិកាសាខា និងយុវជនកាកកបាទក្រហមខេត្ត នាំយកអំណោយរបស់សាខាកាកកបាទក្រហមខេត្តព្រះសីហនុ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ១៨គ្រួសារ ដែលរស់នៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

អំណោយដែលយកទៅចែក ក្នុង១គ្រួសារៗ ទទួលបាន៖ ម៉ាស់២ប្រភេទ(ម៉ាស់ក្រណាត់៥ ម៉ាស់ ពេទ្យ១ប្រអប់) ទឹកអាកុលសំលាប់មេរោគ១ដប ជែលលាងដៃ១ដប ទឹកបរិសុទ្ធ១កេស ទឹកក្រូច១កេស ត្រីខ ១យួរ មី១កេស អង្គរ២៥គីឡូក្រាម អាវយឺត៥ និងថវិកា៥០,០០០រៀល ៕





No comments:

Post a Comment

Pages