ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២០កំម្លាំងរាជអាវុធហត្ថខេត្តសហការជាមួយជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំនិងកម្លាំងគណ:បញ្ជាការឯកភាពស្រុកបារាយណ៍និងស្រុកសន្ទុកធ្វើការចុះបង្រ្កាបទីតាំងម៉ាសុីនជ្រៀកឈើមួយកន្លែងនៅចំណុចក្បែរមាត់ស្ទឹង ភូមិកំពង់ស្តេច ឃុំក្រវ៉ាស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងការចុះបង្រ្កាបបទល្មើសទីតាំងកន្លែងម៉ាសុីនជ្រៀកឈើតេនេះ តាមការបញ្ជាក់ឲ្យដឹងពីលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មក្នុងការចុះបង្រ្កាបនេះកម្លាំងយើងរឹបអូសបានម៉ាសុីនច្រៀកឈើចំនួន២គ្រឿង និងក្ដាចំនួន៣៧៦សន្លឹក ស្មើជាង៤ម៉ែត្រគូប ឈើមូលប្រភេទចំបក់៥កំណាត់ និងកូនឈើមូលចម្រុះចំនួន២៦ដើម ដោយពួកឈ្មួញយកឈើមូលទាំងនោះទៅទំលាក់ក្នុងទឹកស្ទឹងហើយអូសយកមកអារជ្រៀកម្ដងមួយៗ ទើបធ្វើឲ្យកំម្លាំងសមត្ថកិច្ចយករថយន្តស្ទូចរបស់ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មទៅអូសឡើងគោគលើកដាក់គោយន្តបុកស័រដឹកយកមករក្សាទុកនៅកន្លែងផ្នែករដ្ឋបាលព្រៃឈើកំពង់ង្មដើម្បីចាត់ការបន្ត។
Thursday, April 23, 2020

Home
សន្តិសុខ
កម្លាំងរាជអាវុធហត្ថខេត្តសហការជាមួយជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំចុះបង្រ្កាបទីតាំងម៉ាសុីនជ្រៀកឈើនៅកំពង់សម្ដេច
កម្លាំងរាជអាវុធហត្ថខេត្តសហការជាមួយជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំចុះបង្រ្កាបទីតាំងម៉ាសុីនជ្រៀកឈើនៅកំពង់សម្ដេច
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment