ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ៤កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារខេត្ត ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត និងលោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែបទ្វេភាគីបុសមន បានអញ្ជើញចុះពិនិត្យពីស្ថានភាពនៃការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងការពង្រឹងអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្ថិតនៅឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។
ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅច្រកទ្វារព្រំដែនទ្វេភាគីបុសមនកន្លងមកដែលបានខិតខំអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយភាគីវៀតណាម ពិសេសក្នុងការសម្របសម្រួលលេីការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនដោយបញ្ជៀសបាននូវការកកស្ទះ ។
ទន្ទឹមនេះក្នុងនាមជាអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត ឯកឧត្ដមបានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក និងមន្ត្រីមានសមត្ថកិច្ចដែលឈរជើងនៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្តពាក់ព័ន្ធនឹងការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរវាងប្រជាពលរដ្ឋប្រទេសទាំងពីរ ដោយឡែកចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម ត្រូវសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីសម្រួល និងរក្សាឲ្យបាននូវស្ថិរភាពលំហូរចរាចរទំនិញនាំចេញ-នាំចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឲ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការរួមគ្នាពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមវិធានការចត្តាឡីស័ក ដូចជាការបាញ់ថ្នាំកម្ចាត់មេរោគលើរថយន្តដឹកទំនិញជាដើម រហូតដល់ស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូរស្រាលឡេីងវិញ ៕
Saturday, April 25, 2020

Home
ព័ត៌មានជាតិ
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចុះពិនិត្យពីស្ថានភាព នៃការដឹកជញ្ជូនទំនិញ និងការពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចុះពិនិត្យពីស្ថានភាព នៃការដឹកជញ្ជូនទំនិញ និងការពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment