ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ អាយ អូ អឹម (IOM) ដែលបានឧបត្ថម្ភសម្ភារៈសុខាភិបាលដល់រដ្ឋបាលខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, April 29, 2020

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ អាយ អូ អឹម (IOM) ដែលបានឧបត្ថម្ភសម្ភារៈសុខាភិបាលដល់រដ្ឋបាលខេត្ត

ខេត្តព្រៃវែង៖ ថ្ងៃអង្គារ ០៧កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ អាយ អូ អឹម (IOM) ដែលបានឧបត្ថម្ភសម្ភារៈសុខាភិបាលរួមមាន៖
១- សំលៀកបំពាក់ការពារមេរោគ ចំនួន១៧០ ឈុត
២- ម៉ាស់ ចំនួន១០ប្រអប់ ស្មើរ ៥០០ម៉ាស់
៣- ស្រោមដៃការពារមេរោគ ចំនួន២០គូរ
៤- វ៉ែនតាសម្រាប់បុគ្គលិកពិនិត្យសុខភាព ចំនួន១០ដើម
៥- ថង់ប្លាស្ទិកខ្ចប់កាកសំណល់ ចំនួន១០០ថង់
ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់អង្គការ អាយ អូ អឹម (IOM) ដែលបានឧបត្ថម្ភសម្ភារៈទាំងអស់នេះសម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់ប្រធានអង្គការ អាយ អូ អឹម (IOM) និងសហការី ជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។


No comments:

Post a Comment

Pages