ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ អនុសាខាសមាគមនារីកម្ពុជា ដេីម្បីសន្ដិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន ដឹកនាំដោយលោកស្រី ឥន លីម្មី ប្រធានអនុសាខាសមាគមនារី ដេីម្បីសន្ដិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន អមដំណេីរដោយលោកស្រីសមាជិកាក្រុមប្រឹក្សាខណ្ឌ លោកស្រីអភិបាលរងខណ្ឌចំការមន បានចុះចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រីចំនួន ២០គ្រួសារ ដែលរស់នៅក្នុងភូមិ៩ ភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ជាមួយការចុះចែកអំណោយសប្បុរសធម៌នេះ ក៏មានការផ្សព្វផ្សាយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំពោះស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពីរាជរដ្ឋាភិបាល សម្រាប់ទៅទទួលសេវាថែទាំមានផ្ទៃពោះ មុនសម្រាល ពេលសម្រាល ក្រោយសម្រាល និងការចាក់វ៉ាក់សាំងកុមារនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ព្រមទាំងបានផ្សព្វផ្សាយអំពីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ ៕
No comments:
Post a Comment