លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាសាធារណៈស្តីពីផលប៉ះពាល់នៃការធ្វើចំណាកស្រុក និងអំពីជួញដូរមនុស្ស ដល់ស្រុកកំពង់លែង - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, May 19, 2020

លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាសាធារណៈស្តីពីផលប៉ះពាល់នៃការធ្វើចំណាកស្រុក និងអំពីជួញដូរមនុស្ស ដល់ស្រុកកំពង់លែង

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការ​រងនគរបាលខេត្តកំពង់ឆ្នាំង លោក សៅ កៅ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោក លឹម លៀងងួន អនុប្រធាន​មន្ទីរ​សុខាភិបាលខេត្ត និងលោកស្រី ភោគ ចន្នី  អភិបាលរងស្រុកកំពង់លែង អញ្ជើញ​ក្នុងវេទិកាសាធារណៈ ស្តីពីផលប៉ះពាល់នៃការធ្វើចំណាកស្រុក និងអំពីជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

វេទិកាសាធារណៈផ្សព្វផ្សាយនេះរៀបចំនៅសាលាបឋមសិក្សាដារ ដែលមានការចូលពីលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព, កម្លាំងសមត្ថកិច្ច, អធិការស្រុក, ប៉ុស្តិ៍នគរបាល, មេឃុំ មេភូមិ, អាជ្ញាធរពាក់ព័ន្ធ, មន្រ្តីរបស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងប្រជាពលរដ្ឋជាច្រើនទៀតចូលរួមផងដែរ។​

ឆ្លៀតក្នុងឱកាស​នោះដែរ លោក លឹម លៀងងួន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ក៏បានផ្សព្សព្វផ្សាយ​ដូចជាការក្រើនរំឮកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ អនុវត្តវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ទោះជាប្រទេសយើងអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានមួយរយៈពេលក្ដី ប៉ុន្តែបងប្អូនទាំងអស់ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ៕







No comments:

Post a Comment

Pages