ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ។
សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះ រួមមានលោកស្នងការរង នាយ-នាយរងការិយាល័យ លោកអធិការក្រុង ស្រុក សរុបចំនួន ៣០នាក់ និងមន្ត្រីដែលទេីបតែងតាំងប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែង ចំនួន៧៦នាក់ ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ ស្នងការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ដេីម្បីអោយមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ។
ទន្ទឹមនេះ លោកឧត្ដមសេនីយ៍ ស្នងការ ក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះមន្រ្តីនគរបាល ដែលទើបទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត និងបន្តការចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មេីសគ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។
Friday, May 22, 2020

Home
ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តប៉ៃលិន រៀបចំពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
ស្នងការនគរបាលខេត្តប៉ៃលិន រៀបចំពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment