លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះជួបសំណេះសំណាល ថ្លែងអំណរគុណដល់កម្លាំងប្រចាំបញ្ជា កម្លាំងអន្តរាគមន៍ និងកម្លាំងបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបាន ចេញអន្តរាគមន៍ពន្លត់អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, May 25, 2020

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះជួបសំណេះសំណាល ថ្លែងអំណរគុណដល់កម្លាំងប្រចាំបញ្ជា កម្លាំងអន្តរាគមន៍ និងកម្លាំងបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបាន ចេញអន្តរាគមន៍ពន្លត់អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចុះជួបសំណេះសំណាល ថ្លែងអំណរគុណដល់កម្លាំងប្រចាំបញ្ជា កម្លាំងអន្តរាគមន៍ និងកម្លាំងបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបាន ចេញអន្តរាគមន៍ ពន្លត់អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ កាលពី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្រះវង់ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលពីឯកឧត្ដមសមាជិកព្រឹទ្ធសភា លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ។

ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានឧបត្ថម្ភថវិកា ដល់កម្លាំងប្រតិបត្តិការក្នុងម្នាក់ៗ ចំនួន ៣ម៉ឺនរៀល និងកម្លាំងប្រចាំបញ្ជា ដែលបានចូលរួមពិធីសំណេះសំណាលក្នុងម្នាក់ៗ ១ ម៉ឺនរៀល ផងដែរ ៕




No comments:

Post a Comment

Pages