ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាការចម្រុះដើម្បីពិភាក្សា ដោះស្រាយករណីវិវាទការងារវាងកម្មករ កម្មការរិនី និង ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និង អេខូបេស ហ្វេកធើរី នៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម អភិបាលរងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មេធាវីតំណាង គ.ក.ប លោកនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រី អនុប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោកអភិបាល អភិបាលរងក្រុង ស្រុកពាក់ព័ន្ធ ។
សូមជម្រាបជូនថា ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និង អេខូបេស ហ្វេកធើរី ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ កម្មការិនីបម្រើការងារប្រមាណជាង ១០០០នាក់ មានបញ្ហាក្ស័យធន ថៅកែក្រុមហ៊ុនមិនមានការទទួលខុសត្រូវ បិទទ្វាររត់ចោលកម្មករ កម្មការិនី តាំងពីចុងឆ្នាំ២០១៩ មកម្លេះ ដោយក្រុមហ៊ុន មិនបានបើកប្រាក់ឈ្នួល ប្រាក់អតីតភាពការងារ ជូនដល់កម្មករ កម្មការិនី សម្រាប់ករណីនេះ គណៈកម្មាការចម្រុះកំពុងយកចិត្តទុកដាក់ពន្លឿនចុះដោះស្រាយជូនដល់កម្មករ កម្មការិនីជាបន្ទាន់ផងដែរ ៕
Friday, June 26, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាការចម្រុះដើម្បីពិភាក្សា ដោះស្រាយករណីវិវាទការងារវាងកម្មករ កម្មការរិនី និង ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និងអេខូបេស ហ្វេកធើរី
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាការចម្រុះដើម្បីពិភាក្សា ដោះស្រាយករណីវិវាទការងារវាងកម្មករ កម្មការរិនី និង ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និងអេខូបេស ហ្វេកធើរី
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment