ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី 25 ខែមិថុនាឆ្នាំ 2020 មុននឹងធ្វើការដាក់សំណើដេញថ្លៃគណៈកម្មការបានធ្វើសេចក្ដីណែនាំផ្សេងជាច្រើនព្រមទាំងក្រុមសីលធម៌ផងដែរ មុនមានការបើកឲ្យដាក់សំណើដេញថ្លៃមានឃើញក្រុមហ៊ុនជាច្រើនបានមកនៅខាងក្រោយសាលាក្រុងសួងក្នុងនោះមានការជជែកចរចាគ្នាយ៉ាងកងរំពងធ្វើឲ្យអភិបាលក្រុងសួងចេញមកស្ដីឱ្យក្រុមហ៊ុនថាមិនមែនកន្លែងជជែកគ្នាទេគឺកន្លែងធ្វើការសូមបងប្អូនអស់លោកចេះគោរពផងលោកអភិបាលស្ដីឲ្យហើយមិក្លាចផងនៅតែជជែកគ្នានៅខាងក្រៅដដែរដូចមិនក្លាចលោកអភិបាលទេនៅតែជជែនិង
ចរចារទឹកតែបានសម្រេចវរ៉ូវគ្នាដូចបំណងរាល់ហើយបានឲ្យក្រុមហ៊ុនណាដែរត្រូវដាក់ចូលមកដាក់បើក្រុមហ៊ុនណាចាំទទួលទឹកតែមិនចាំបាច់ចូលដាក់ទេ ឲ្យក្រុមហ៊ុនតែរងចាំទទួលទឹកតែនឹងរង់ចាំមើលលទ្ធផលបើលទ្ធផលសម្រេចដូចបំណងហើយនិងណាត់ជួបគ្នាកន្លែងណាមួយឬយកតាមលេខទូរសព្ទក៏បានបើមិនចង់ឲ្យគេដឹង។

លទ្ធផលចេញមកសម្រេចដូចបំណងទាំងបីគម្រោង 1 គម្រោងមានបី ក្រុមហ៊ុនបានដាក់ដេញថ្លៃគម្រោងទី២មាន 3 ក្រុមហ៊ុនមានបីគម្រោងទី៣.មានបួនគឺលទ្ធផលសម្រេចដូចបំណង

មានរាយដូចខាងក្រោម
1 សង្កាត់ក្រុងសួងផ្លូវបេតុងមានប្រវែង 0 .44 គីឡូម៉ែត្រដែលមានតម្លៃប៉ាន់ស្មាន 260 លានជាងបានទៅបានទៅលើ (ក្រុមហ៊ុនថេងរីតា ០៩.ត.ឃ)ក្នុងតម្លៃចរចាត្រូវរ៉ូវ (258 លានជាង)

2. ក្រុងសួងដដែលជួសជុលផ្លូវមានប្រវែង ២០០០ម ដែលមានតម្លៃប៉ានស្មា(១៤៦លានជាង)បានទៅលើក្រុមហ៊ុន(ហួតឆៃលីម.០៧.ក.ច)ក្នុងតម្លៃចរចាត្រូវរ៉ូវ(១៣៨លាននជាង)

ទី៣.សាលាសង្កាត់វិហារលួងសាងសង់ផ្លូវបេតុងមានប្រវែង០.២២.គ.មដាក់លូមួយក្នុងតម្លៃប៉ាន់ស្មាន(១៣៩លានជា)ដែលមានក្រុមហ៊ុនចំនួន 3បានដាក់សំណើរដេញថ្លៃក្នុងនោះបានទៅលើ (ក្រុមហ៊ុនថេងរីតា) ដ៏ដែលក្នុងតម្លៃចរចាត្រូវរ៉ូវ(១៣៨លានជាង) បើប្រៀបធៀបទៅនឹងសាលាស្រុកត្បូងឃ្មុំថ្ងៃទី 26 ខែមិថុនាឆ្នាំ 2020 នេះគឺដេញថ្លៃមានកម្លាភាពយុត្តិធម៌ល្អណាស់។

២.ដេញថ្លៃដោយការចរចាួទឹកតែគឺក្រុងសួង មួយកម្លាភាពមួយចរចាទឹកតែតើខុសគ្នាដូចមេឃនិងដីយកមួយគម្រោងនៅក្នុងស្រុកត្បូងឃ្មុំយកមកប្រៀបធៀដែលមានកម្លាភាព

សាលាឃុំល្ងៀងសាងសង់ផ្លូវបេតុងអាមេប្រវែង០.៣១៥គមទទឹង 5 ម៉ែត្រតម្លៃប៉ាន់ស្មាន(១៥២.២៤១.៤៧៩រៀល)ក្នុងនោះមានក្រុមហ៊ុនចំនួន 10 ដាក់ដេញថ្លៃក្នុងមួយកម្រោងបានទៅលើ(ក្រុមហ៊ុនមនសោភណ្ឌ័.០៨កំពង់ឆ្នាំង)ដែរមានតំលៃទទួលយកបាន(៩៤.៥០០.០០០រៀ)
មួយដេញថ្លៃមានកម្លាភាពសុក្រឹតយុត្តិធម៌ចំណេញថវិកាជាតិចំណេញមូលនិធិឃុំសង្កាត់ដើម្បីអភិវឌ្ឍបន្តទៀតមួយទៀតតម្លៃចរចាគុណភាពផ្លូវធ្វើដូចគ្នាតែធ្វើឲ្យខាតថវិកាជាតិជាច្រើនយកមកចែកទឹកតែឲ្យក្រុមហ៊ុនដូច្នេះប្រជាពលរដ្ឋសំណូមពរដល់អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមបណ្ឌិតជៀមចាន់សុភ័ណ្ឌមេត្តាជួយតាមដាននឹងចាត់វិធានការក្រុមហ៊ុនណាដែលធ្វើឲ្យមានបញ្ហាកើតអំពើពុករលួយសូមមេត្តាចាត់វិធានការផងទានពីព្រោះខាតបង់ថវិកាជាតិជាច្រើនក្នុងមួយឆ្នាំៗក្នុងការចែកចាយទឹកតែៗ