ស្វាយរៀង៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ ឆ្នាំទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត សរុបវត្តមានចំនួន៥០នាក់។
របៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំនេះ រួមមាន៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣។
២- ពិនិត្យនិងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត។
៣- ស្តាប់ការបកស្រាយរបស់ប្រធានមន្ទីររ៉ែ និងថាមពលអំពីវិធានការលើទីតាំងស្ថានីយ៍ប្រេងឥន្ទនៈ ដែលគ្មានច្បាប់អនុញ្ញាត និងវិធានការលើទីតាំងជីកអាចម៌ដីដែលគ្មានច្បាប់អនុញ្ញាត។
៤- ស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៥- ស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៦- សេចក្តីផ្សេងៗ(កិច្ចប្រជុំសាម័ញ្ញលើកទី១៥ និងប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០)៕
Thursday, July 30, 2020

កិច្ចប្រជុំសាមញ្ញលើកទី១៤ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment