ព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម " ដារាសំណាង" ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព រួមទាំងអាជីវករយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរចំពោះ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលពាណិជ្ជកម្ម «ដារាសំណាង» ពិធីសម្ពោធ នេះគឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នក វិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ តាមរយះការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថី្មនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយអ្នកគ្រប់គ្រងមជ្ឍមណ្ឌល យកចិត្តទុកដាក់លើការងារ រក្សាសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន នៅក្នុងមជ្ឈមណ្ឌលទាំងមូល ជាពិសេស គឺត្រូវយកចិត្តទុកដាក់លើការការពារសុវត្ថិភាពពីជំងឺកូវីត-១៩ ដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលបានដែលមកទិញទំនិញក្នុងទីតាំងរបស់ខ្លួន តាមរយះការពាក់ម៉ាស់អោយបានត្រឹមត្រូវ ការលាងដៃជាមួយសាប៊ូ រឺជែលលាងដៃអោយបានញឹកញាប់។
យោងតាមការអោយដឹងពីលោក មុំ តារា តំណាងក្រុមហ៊ុន តារា ស៊ីណា ប្រូឃ័រ បានអោយដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្ម បានសាងសង់ឡើងក្នុងរយៈពេល១២ខែ លើផ្ទៃដី ១២.៨៨៦ម៉ែត្រក្រឡាដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដោយចំណាយថវិកាសរុបចំនួន ១.៥៣២.៨០០ ដុល្លារអាមេរិក ក្នុងនោះមាន៖ -តូបនិងស្តង់សរុបចំនួន៤០៨ -ចំណតរថយន្ត ចំនួន២កន្លែង អាចចតរថយន្តបាន៩០គ្រឿង -ចំណតទោចក្រយានយន្ត អាចថតបានចំនួន ៣០០គ្រឿង -បន្ទប់អនាម័យចំនួន២ មានទំហំ (៦x១៦) មាន២២បន្ទប់ សរុប ៤៤បន្ទប់ -និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀតផងដែរ៕
Saturday, August 29, 2020

ពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម «ដារាសំណាង» ខេត្តព្រះសីហនុ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment