ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌទ្រោមទល់មុខអតីតអគារពាណិជ្ជកម្ម BS ( អគារអង្គរមានជ័យ ) ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ដើម្បីចៀសវាងរាល់ហានិភ័យដែលកើតឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោមមួយក្នុងរាជធានីភ្នំពេញម្ដងរួចមកហើយ ក្នុងនាមជាអាណាព្យាបាលតែងតែគិតគូរពីសុខទុក្ខសុខសុវត្ថិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង៕
Monday, August 31, 2020

Home
ព័ត៌មានជាតិ
សុខសុវត្ថិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋានត្រូវតែគិតគូរ និងត្រូវយកចិត្តទុកដាក់បំផុតជាចំបង
សុខសុវត្ថិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋានត្រូវតែគិតគូរ និងត្រូវយកចិត្តទុកដាក់បំផុតជាចំបង
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment