ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំអាគារ" ខ "សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អញ្ជេីញជួបជាមួយគណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ។
កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងដើម្បីស្វែងយល់ពីសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន និងពិនិត្យ តាមដានការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមផ្សេងៗ ដើម្បី ស្វែងរកដំណោះស្រាយឆ្លើយតបរួមគ្នាមួយដែលមានប្រសិទ្ធភាព។
សូមជម្រាបដែរថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការទី៧ នាថ្ងៃនេះ មានភាពខុសប្លែកពីឆ្នាំមុន ដោយបានផ្តោតកិច្ចពិភាក្សាលើស្ថានភាពវិស័យអប់រំក្នុងបរិបទកូវីដ១៩ និងផលប៉ះពាល់បង្កដោយវិបត្តិកូវីដ១៩ លើវិស័យអប់រំក្នុងក្របខណ្ឌខេត្តស្វាយរៀងផ្ទាល់ និងវិធានជាដំណោះស្រាយដែលខេត្តបានអនុវត្តកន្លងមក។
Thursday, September 3, 2020

Home
ព័ត៌មានជាតិ
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជេីញជួបជាមួយគណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជេីញជួបជាមួយគណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment