ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្លូវ និងសួនច្បារនៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានចំនួនពីរកន្លែងគឺ ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានទួលរកា ស្ថិតនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។


ឆ្លៀត​ក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម​ ក៏បានបន្ដជួបសួរសុខទុក្ខដល់កងកម្លាំងនគរបាល​ និងពិនិត្យមេីលអាគារថ្មីរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកក់ ស្រុក​ស្ទឹងត្រង់​ និងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលទេីបសាងសង់រួចរាល់ជាស្ថាពរ៕