បើទោះជាស្ថានភាព​ នៃជំងឺ១៩ មានភាពធូស្រាល​ ក៏ឯកឧត្តមអភិបាលខេត្តនៅតែបន្តយកចិត្តទុកដាក់លើការការពារសុវត្ថិភាពជានិច្ច​ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, October 22, 2020

បើទោះជាស្ថានភាព​ នៃជំងឺ១៩ មានភាពធូស្រាល​ ក៏ឯកឧត្តមអភិបាលខេត្តនៅតែបន្តយកចិត្តទុកដាក់លើការការពារសុវត្ថិភាពជានិច្ច​

ជាក់ស្តែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្កិក ឆ្នាំជូតទោស័ក ព.ស២០៥៦៤ ត្រូវនឹងថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២០នេះ​ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានឧត្ថម្ភនូវម៉ាស៊ីនបាញ់អាល់កុលសម្លាប់មេរោគស្វ័យប្រវត្តិមួយគ្រឿងបំពាក់នៅច្រកចូល​ អង្គភាព​ច្រកចេញចូលតែមួយសាលាខេត្ត ដើម្បីបន្ថែមទៅលើវិធានការបង្កាទប់ស្កាត់ ការឆ្លងដែលរដ្ឋបាលខេត្តបានអនុវត្តកន្លងមក។


 ក្នុងឱកាសនៃការចុះពិនិត្យការតម្លើងម៉ាស៊ីនសម្លាប់មេរោគ និងពិនិត្យការអនុវត្តការងាររបស់ច្រកចេញចូលចូលតែមួយនៅពេលនេះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងការកោតសសើចំពោះមន្ត្រីច្រកចេញចូលតែមួយ ដែលបានខិតខំបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ និងបានផ្តាំផ្ញើរដល់មន្ត្រីច្រកទាំងអស់ត្រូវបន្តការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើបន្ថែមទៀត និងបានណែនាំដល់មន្រ្តីដែលផ្តល់សេវា និងប្រជាពលរដ្ឋដែលមកទទួលសេវា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាលដើម្បីការពារខ្លួនពីជំងឺផ្សេងៗ ក៏ដូចជាជំងឺកូវិដ១៩។





 

No comments:

Post a Comment

Pages