កំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

ដោយទទួលបានបញ្ជាពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលកងយោធលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកងកម្លាំងទាំងបីប្រភេទ និងមន្ទីរជំនាញជុំវិញខេត្ត ចុះជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ ភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន មកកាន់ទីទួលមានសុវត្ថិភាព។