ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៦៤គ្រួសារដែលរងគ្រោះនៅខេត្ដកំពង់ស្ពឺ  ទទួលបានអំណោយពីលោកឧញ៉ាលី យ៉ុងផាត់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, October 17, 2020

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៦៤គ្រួសារដែលរងគ្រោះនៅខេត្ដកំពង់ស្ពឺ  ទទួលបានអំណោយពីលោកឧញ៉ាលី យ៉ុងផាត់

(កំពង់ស្ពឺ) ÷នៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០២០នេះ បានបន្តផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ៦៤គ្រួសារ រស់នៅភូមិជ្រាវក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្នុងនោះមានគ្រួសាររងប៉ះពាល់ខ្លាំងមានចំនួន២០គ្រួសារ រងប៉ះមធ្យមមាន ២២ គ្រួសារ និងប៉ះពាល់ធម្មតា២២គ្រួសារ 


លោក លីវ លាងគារ អភិបាលនៃគណអភិបាលស្រុកថ្ពង បានមានប្រសាសន៏ថា ការផ្ដល់អំណោយ នេះសម្រាលការលំបាកដោយផ្ទាល់ សូមផ្តាំផ្ញើសួរសុខទុក្ខ អាណិតអាសូរ និងសូមចូលរួមការសោក ស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នាពេលនេះ ព្រមទាំងសារអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋ៖


* សូមគិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។


* សូមគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។


* សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមធម្មតាបែបគន្លងថ្មី។ 


* សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីកជាដើម។


សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប ប្រេងឆា១ដប។







 

No comments:

Post a Comment

Pages