ដោយមានការឯកភាពពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លើសំណើរបស់ លោ កឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលានាយទាហានសកម្មត្មាតពង លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើបទឧទ្ទេសនាមស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទីភារកិច្ច និងបទពិសោធន៍ការងារ របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនដល់ និសិ្សតនាយទាហានសកម្ម៕