ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ 


របៀបវារៈ នៃកិច្ចប្រជុំនេះមាន៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧

២-ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែ ធ្នូឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត

៣-ពិនិត្យ និងអនុម័តកម្មវិធីចំណូល ចំណាយថវិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២១ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ របស់រដ្ឋបាលខេត្តស្វាយរៀង។

៤-ស្តាប់របាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២០ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ 

៥-ស្តាប់របាយការណ៍ប្រចាំវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២០ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត 

៦-សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០)៕