ខេត្តកណ្ដាល,, នាព្រឹកថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល អញ្ជើញចូលបើកការដ្ឋានជួសជុល ផ្លូវបេតុងអាមេ អ៊ុតកៅស៊ូ AC ប្រវែង៨៥០ម៉ែត្រ ទទឹង១០ម៉ែត្រ នៅភូមិកំពង់សំណាញ់១ និងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានជួសជុល ហើយនឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀត ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងសង្កាត់នេះ ក្នុងពេលដ៏ខ្លីខាងមុខ។ 


អរគុណសន្តិភាព អរគុណសម្តេចតេជោ ក្រោមម្លប់នៃសន្តិភាព និងការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី សម្ភារៈ ថវិកា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាបាននឹងកំពុងមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាពលើគ្រប់វិស័យ។