ខេត្តមណ្ឌលគិរី៖ ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តន៍ការងាររយ:ពេល១ខែ តាមបណ្ដាក្រុង ស្រុក និង មន្ទីរ អង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និង ទិសដៅអនុវត្តការងារបន្ត ដែលដឹកនាំកិច្ចប្រជុំដោយ លោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្តចំនួន៤រូប លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង/ស្រុកទាំង ៥។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំអគាររដ្ឋបាលខេត្តមណ្ឌលគិរី៕