រថយន្តពីគ្រឿងប្រលះគ្នាពេញទំហឹងបណ្តាលអោយកៀបជាប់បុរសម្នាក់នៅក្នុងឡាន - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, February 13, 2021

រថយន្តពីគ្រឿងប្រលះគ្នាពេញទំហឹងបណ្តាលអោយកៀបជាប់បុរសម្នាក់នៅក្នុងឡាន

កំពង់ស្ពឺ​ ៖​ កាលពីម៉ោង​០៤ទាបភ្លឺ​ ថៃ្ងទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ លើកំណាត់ផ្លូវជាតិលេខ៤​ PK​4​2​+​5​0​0​ នៅចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំ​រោងទង មានរថយន្ដ០១គ្រឿង ម៉ាកFUSO ពណ៌បៃតង ពា​ក់ស្លាកលេខភ្នំពេញ3E-3936 សណ្ដោ​ងសឺមីរ៉ឺ​ម៉​ក ពាក់ស្លាកលេខភ្នំពេញ4A-5074 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយកើត​ហេ​តុ​) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបា​នបុករថយន្ដ01គ្រឿង ម៉ាកTUNDRA ពណ៌ស ពា​ក់ស្លាកលេខភ្នំពេញ2AJ-7909 អ្នកបើកបរឈ្មោះ ថូម៉ាស់ ភេទប្រុស អាយុ45ឆ្នាំ ជនជាតិ​ ជន​បរ​ទេស​ ស្នាក់នៅរាជធានីភ្នំពេញ ។ 


ក្នុងហេតុការ​ណ៍​គ្រោះថ្នាក់​ខាងលេី​ ជនរងគ្រោះ​ជា​ប់ក្នុងរថយន្ដ អ្នករួមដំណើរឈ្មោះ ឈិន ស្រីស្រ​ស់ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិភានសា ឃុំព្រះនិ​ព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ជួយអន្ដរាគមន៍​សង្រ្គោះ​បន្ទាន់​ចេញពីក្នុងរថយន្ដ​ រួចបញ្ជូន​ទៅ​មន្ទីរពេទ្យ​។ 


តាមរបាយការណ៍​ជំនាញ​ ​រថយន្ត​សណ្ដោង​សឺមី​រឺម៉​ក​ បើកបរបញ្ច្រាសទិស​ រេចង្កូតចូលទៅផ្នែកខាង​ឆ្វេង​ បុករថយន្ដដែលបេីកបញ្រ្ចាសទិសគ្នារុញចូល​ទៅខាងក្នុងផ្ទះ​ វេរប្រាក់​ Wing ។ 


បច្ចុប្បន្ន​មធ្យោបាយ​បង្ក​ យកមករក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ ដេីម្បី​កសាងសំណុំ​រឿងចាត់កា​រតាមនីតិវិធី៕



 

No comments:

Post a Comment

Pages