រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីចែកកាតាប និងសម្ភារសិក្សាជាជំនួយរបស់មូលនិធិចិន ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាតាសួស ឃុំតាសួស ស្រុកស្វាយជ្រំ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, February 6, 2021

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីចែកកាតាប និងសម្ភារសិក្សាជាជំនួយរបស់មូលនិធិចិន ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាតាសួស ឃុំតាសួស ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកកាតាបនិងសម្ភារសិក្សាក្រោមជំនួយរបស់មូលនិធិចិនដើម្បីកាត់បន្ថយភាពកក្រីក្រដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាតាសួស ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃវេទិកាសម័្ពន្ធសង្គមស៊ីវិល។ 


ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ប្រតិភូតំណាងវេទិកាសម័្ពន្ធសង្គមស៊ីវិល លោក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុកស្វាយជ្រំ លោកអភិបាលរងស្រុកស្វាយជ្រំ ក្រុមប្រឹក្សាឃុំ មេភូមិ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងក្មួយៗ កូនៗសិស្សានុសិស្ស៕





 

No comments:

Post a Comment

Pages