អាជ្ញាធរខេត្តរតនគិរី បើកកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការងារស្រង់ស្ថិតិដីដែលប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែងលើគម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, February 22, 2021

អាជ្ញាធរខេត្តរតនគិរី បើកកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការងារស្រង់ស្ថិតិដីដែលប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែងលើគម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម លន់ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការងារស្រង់ស្ថិតិដីដែលប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែងលើគម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ។ 


ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត  បានគូសបញ្ជាក់ថា ផ្អែកតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ បានប្រគល់ភារកិច្ចដល់អាជ្ញាធរខេត្ត ចុះពិនិត្យជាក់ស្តែងលើការស្រង់ស្ថិតិដីដែលប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែងលើគម្របព្រៃឈើឆ្នាំ២០០២ ក្នុងគោលដៅដើម្បីសុំការសម្រេចពីរាជរដ្ឋាភិបាល និងបញ្ចប់ការកាប់រានដីព្រៃខុសច្បាប់។  


ឯកឧត្តមបន្តថា អាជ្ញាធរខេត្ត មានគោលដៅជំរុញការងារនេះឲ្យរួចរាល់ក្នុងបំណាច់ត្រីមាសទី១ ឆ្នាំ២០២១នេះ ដើម្បីប្រមូលរាល់ទិន្នន័យដែលស្រាវជ្រាវ និងផ្ទៀងផ្ទាត់ធ្វើរបាយការណ៍ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចនេះ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលឃុំដែលជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ជាអ្នកដឹងច្បាស់អំពីព័ត៌មាននិងមានមន្ទីរ អង្គភាពពាក់ព័ន្ធជាអ្នកជំនួយបច្ចេកទេស ត្រូវជំរុញការអនុវត្តការងារនេះដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីឈានទៅបញ្ចប់កិច្ចការងារនេះ ហើយធ្វើឲ្យពលរដ្ឋអ្នកកាន់កាប់ជាក់ស្តែងខ្វះខាតពិតប្រាកដជាអ្នកទទួលផល។  


ទន្ទឹមគ្នានេះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តការងារផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងអំពីគោលបំណងការងារនេះ និងចូលរួមសហការជាមួយអាជ្ញាធរ៕




 

No comments:

Post a Comment

Pages