ចាប់ជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន.! - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, February 17, 2021

ចាប់ជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន.!

តាកែវ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចំបក់បានចាប់ជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនក្នុងភូមិតានប់ឃុំចំបក់ស្រុកបាទីខេត្តតាកែវនៅរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១។


សមត្ថកិច្ចបានឱ្យដឹងថា៖ជន២នាក់នេះឈ្មោះ គង់ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំទីលំនៅភូមិថ្មី ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។ដកហូតបានក្រាមពណ៌ស សង្ស័យសារធាតុញៀន ១០កញ្ចប់តូច ១កញ្ចប់ធំ ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង។ឈ្មោះ ហង្ស នីតា ភេទស្រី អាយុ៣៩ឆ្នាំទីលំនៅភូមិគីឡូលេខ៦សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន។


ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕


 

No comments:

Post a Comment

Pages