ខេត្តស្វាយរៀង ករណីគ្រោះថ្នាក់ចរាចរណ៍រវៀង រថយន្តបើកវ៉ាជែងហើយរេចង្កូតទៅបុកតូបប្រជាពលរដ្ឋបណ្ដាលឲ្យក្មេងប្រុសម្នាក់ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យរីឯរថយន្តក្រឡាប់បីបួនប្រាំបក រំលងពីផ្លូវម្ខាងទៅម្ខាងទៀតបណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ 4នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង12,45នាទីថ្ងៃទី 26 ខែមីនាឆ្នាំ 2021ស្ថិភូមិត្របែកប្រហោងឃុំតាសួសស្រុកស្វាយជ្រំខេត្តស្វាយរៀង។

បើតាមប្រភពពីប្រជាពលរដ្ឋបានឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត1គ្រឿងបើកពីទិសខាងកើតទៅលិចយ៉ាងលឿនដល់ចំណុចកើតហេតុខាងលើក៏បានវ៉ាជែងនិងរថយន្តកុងទីន័រដោយជាន់ផ្ដាច់ព្រលឹងរ៉េចង្កូតទៅបុកតូបប្រជាពលរដ្ឋនៅនៅតាមបណ្តោយផ្លូវធ្វើឲ្យរថយន្តក្រឡាប់ផ្លោងពីផ្លូវម្ខាងទៅម្ខាងធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន4នាក់ក្នុងនោះស្រីម្នាក់នៅកន្លែងកើតហេតុរីឯកុមាររង់គ្រោះបាត់បង់អាយុជីវិតក្រោយពីបញ្ជូនដល់មន្ទីរពេទ្យភ្លាមៗ។

ប្រភពបានបន្តថាក្រោយពេលគ្រោះថ្នាក់ចរាចរណ៍គេឃើញសមត្ថកិច្ចមកអន្តរាគមន៍ស្ទូចរថយន្តយកទៅរក្សាទុកហើយទើបបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យតាមក្រោយពលរដ្ឋបានប្តថា គេធ្លាប់តែឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍គេនាំគ្នាសង្គ្រោះមនុស្សមុនទើបយករថយន្តទៅតាមក្រោយចំណែកករណីចរាចរណ៍នេះគេយករថយន្តស្ទូចមកស្ទូចយកឡានទៅមុនហើយយកជនរងគ្រោះទៅមន្ទីរពេទ្យក្រោយ។

នៅពេលភ្នាក់ងារសារព័ត៌មានសុំសួរនាំអំពីឈ្មោះជនរងគ្រោះនិងអ្នករងរបួសទាំង 4 នាក់នោះសមត្ថកិច្ចឆ្លើយថាគេបញ្ជូនទៅអស់ហើយគាត់ពុំបានរបាយការណ៍នេះទេ៕