ខេត្តស្វាយរៀង៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានចាត់ឱ្យឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ដឹកនាំក្រុមការងារ និងកម្លាំងជំនាញ ចុះពិនិត្យ លក្ខណៈសម្បត្តិ ពិនិត្យទីតាំងតាមវត្តនានាក្នុងក្រុងស្វាយរៀង សម្រាប់ត្រៀមរៀបចំធ្វើឈាបនដ្ឋាន ក្នុងករណីដែលមានអ្នកជំងឺកូវីដ១៩ ទទួលមរណភាព កំឡុងពេលសម្រាកព្យាបាលក្នុងខេត្ត ក្រុមការងារបានពិនិត្យឃើញទីតាំងវត្តកោះជុំ ដែលមានទីធ្លាធំទូលាយ និងនៅឆ្ងាយពីទីប្រជុំជន អាចរៀបចំធ្វើឈាបនដ្ឋានសម្រាប់ត្រៀមបំរុងទុកបាន ។ ទន្ទឹមនោះ និងរៀបចំក្រុមជាងសាងសង់ និងអ្នកជំនាញធ្វើប្លង់បច្ចេកទេសឡបូជាអោយបានឆាប់ៗខាងមុខនេះផងដែរ។
Thursday, March 11, 2021

Home
ព័ត៌មានជាតិ
ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យ លក្ខណៈសម្បត្តិ ពិនិត្យទីតាំងតាមវត្តនានាក្នុងក្រុងស្វាយរៀង សម្រាប់ត្រៀមរៀបចំធ្វើឈាបនដ្ឋាន ក្នុងករណីដែលមានអ្នកជំងឺកូវីដ១៩ ទទួលមរណភាព
ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យ លក្ខណៈសម្បត្តិ ពិនិត្យទីតាំងតាមវត្តនានាក្នុងក្រុងស្វាយរៀង សម្រាប់ត្រៀមរៀបចំធ្វើឈាបនដ្ឋាន ក្នុងករណីដែលមានអ្នកជំងឺកូវីដ១៩ ទទួលមរណភាព
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment