ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មាការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ "គ.ប.ខ." បានអញ្ជើញចុះត្រួតពិនិត្យគោលដៅបិទបម្រាមគោចរក្នុងរាជធានីភ្នំពេញ នៅផ្លូវ ៦០ម៉ែត្រ។ ក្នុងការចុះត្រួតពិនិត្យនេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានផ្ដល់ជូននូវស្រោមដៃ ឧបករណ៍សម្លាប់មេរោគលើឯកសារ និងឧបករណ៍បំពងសម្លេង(មេក្រូ)។ ជាមួយគ្នានេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំនូវវិធីសាស្រ្ត និងវិធានការផ្សេងៗ ដើម្បីជៀសវាង ការពារកុំឱ្យឆ្លងជំងឺកូវីដ.១៩។
Saturday, April 17, 2021
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យគោលដៅបិទបម្រាមគោចរនៅផ្លូវ ៦០ម៉ែត្រ!
Tags
# ព័ត៌មានខ្លីៗ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment