ជីតាស្លាប់ ចំណែកចៅស្រី រងរបួសធ្ងន់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, April 3, 2021

ជីតាស្លាប់ ចំណែកចៅស្រី រងរបួសធ្ងន់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ

ខេត្តបាត់ដំបង៖ រថយន្តមួយគ្រឿងបានបើកបុកម៉ូតូ បណ្តាលឱ្យបុរសជាជីតាម្នាក់ស្លាប់ រីឯចៅស្រីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។


គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅត្រង់ភូមិគោកពន្លៃសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។


មន្ត្រីនគរបាលបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងបើកបុកជាមួយម៉ូតូដែលតានិងចៅបានជិះចេញពីក្នុងភូមិ បុកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះដួលស្លាប់តែម្តង។ជនរងគ្រោះឈ្មោះ ហុក ភេទប្រុស អាយុ៧១ឆ្នាំ និងចៅស្រីមិនស្គាល់ឈ្មោះរងរបួសធ្ងន់ ។ 


ជនរងគ្រោះបើកបរម៉ូតូស៊េរីចាស់ផ្លាកលេខ បប១-៦១៥៩ ។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ(រត់បាត់) រថយន្តម៉ាក កាម៉ារីឆ្លាម ពាក់ផ្លាកលេខ ភ្នំពេញ ២H-៣៥៤៦។


ក្រោយកើតហេតុសមត្ថកិច្ចយកវត្ថុតាងទៅរក្សាទុកនៅស្នងការដ្នាននគរខេត្តបាត់ដំបង រង់ចាំការដោះស្រាយពេលក្រោយ៕





 

No comments:

Post a Comment

Pages