ប្រជាពលរដ្ឋស្ថិតក្នុងសង្កាត់បិទខ្ចប់ទាំងបីក្នុងក្រុងសៀមរាបជាងមួយពាន់គ្រួសារ បានទទួលអំណោយពីរដ្ឋបាលខេត្ត សសយកខេត្ត និងសប្បុរសជន - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, April 30, 2021

ប្រជាពលរដ្ឋស្ថិតក្នុងសង្កាត់បិទខ្ចប់ទាំងបីក្នុងក្រុងសៀមរាបជាងមួយពាន់គ្រួសារ បានទទួលអំណោយពីរដ្ឋបាលខេត្ត សសយកខេត្ត និងសប្បុរសជន

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បងប្អូនប្រជាពលរដ្ឋដែលជាគ្រួសារក្រ១ ក្រ២ស្ថិតក្នុងសង្កាត់បិទខ្ទប់ទាំងបីក្នុងក្រុងសៀមរាបជាងមួយពាន់គ្រួសារ បានទទួលអំណោយពីរដ្ឋបាលខេត្ត ខេត្តសៀមរាប ស.ស.យ.កខេត្ត និងសប្បុរសជន ដែលក្រុមយុវជនបានចុះចែកដល់តាមខ្នងផ្ទះ។


ការបិទខ្ទប់សង្កាត់ទាំង៣ គឺជាវិធានការដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ ក៏បានជះឥទ្ធិពលប៉ះពាល់ដល់កត្តាជីវភាព ជាពិសេសបងប្អូនដែលជាគ្រួសារក្រ១ និងក្រ២។ ដោយឃើញពីការលំបាកនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ និងកៀងគរថវិកា សម្ភារៈ និងបណ្តាសប្បុរសជន ពិសេសការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។


ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសូមអំពាវនាវបន្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ដក៏ដូចជាឈាបដល់ការកាត់ផ្តាច់ជំងឺកូវីដ-១៩នៅកម្ពុជា ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំឱ្យបានគ្រប់ៗគ្នា៕




 

No comments:

Post a Comment

Pages