ក្រុងប៉ោយប៉ែត៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញផ្តល់សម្ភារៈពេទ្យមានម៉ាស អាវការពារ និងមួក ជូនដល់ មេបញ្ជាការ យោធា កងរាជអាវុធហត្ថ និងស្នងការនគរបាលខេត្ត ដើម្បីប្រើប្រាស់ តាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ។

-ស្នងការដ្ឋាននគរបាលខេត្ត ម៉ាសចំនួន ១០ ០០០ ម៉ាស,អាវការពារ២០០អាវ និងមួក ២០០

-កងរាជអាវុធហត្ថខេត្ត ម៉ាស ៥ ០០០ ម៉ាស មួកការពារ២០០០ និងមួក២០០ 

-តំបន់ប្រតិបត្តិការសឹករងខេត្ត ម៉ាស ៥ ០០០ ម៉ាស មួកការពារ២០០០ និងមួក២០០ 

-កងពលថ្មើរជើងលេខ៥១ ម៉ាសចំនួន ១០ ០០០ ម៉ាស,អាវការពារ២០០អាវ និងមួក ២០០។


ឯកឧត្តម អ៊ុំ រាត្រី បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់

ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕