ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មាការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ "គ.ប.ខ." បានអញ្ជើញចុះត្រួតពិនិត្យគោលដៅបិទបម្រាមគោចរក្នុងរាជធានីភ្នំពេញ នៅគោលដៅផ្លូវជាតិលេខ៥។ នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការផ្សព្វផ្សាយពីក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងសារាចរស្តីពីវិធានការបិទខ្ទប់គោចរក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដល់កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលឈរតាមគោលដៅបិទខ្ទប់បម្រាមគោចរ ជាពិសេសត្រូវពាក់ម៉ាស់ ស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ពីក្បាលដល់ចុងជើង ពាក់វែនតា កបាំងមុខ ត្រូវប្រកាន់អាកប្បកិរិយា សំដី សំដៅឱ្យបានសមរម្យ ទន់ភ្លន់ តែម៉ឹងម៉ាត់ ព្រមទាំងត្រូវរក្សាអនាម័យជាប់ជានិច្ច ត្រូវលាងដៃនឹងសាប៊ូ ជេល ឬអាល់កុល មិនត្រូវយកដៃញីភ្នែក ត្រចៀក កេះច្រមុះ ឬក៏មាត់ និងរក្សាគម្លាតសុវត្ថិភាព ព្រមទាំងការត្រួតពិនិត្យឯកសារ ឱ្យបានត្រឹមត្រូវប្រើឧបករសម្លាប់មេរោគ UV ផងដែរ។
Tuesday, April 20, 2021

Home
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញចុះត្រួតពិនិត្យគោលដៅបិទបម្រាមគោចរនៅគោលដៅផ្លូវជាតិលេខ៥
ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញចុះត្រួតពិនិត្យគោលដៅបិទបម្រាមគោចរនៅគោលដៅផ្លូវជាតិលេខ៥
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment