នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កៅ សុខអាន អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី០៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោកប្រធាន អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
របៀបវារៈនៃកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌមន្រ្តីរាជការរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប្រចាំឆ្នាំ២០២២៕
No comments:
Post a Comment