រដ្ឋបាលខេត្តកំពង់ចាម ទទួលបានអំណោយជាសម្ភារ និងថវិកាពីសាលាគណខេត្ត លេខាធិការរដ្ឋានសាលាគណខេត្ត និងសប្បុរសជនក្នុងខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, June 9, 2021

រដ្ឋបាលខេត្តកំពង់ចាម ទទួលបានអំណោយជាសម្ភារ និងថវិកាពីសាលាគណខេត្ត លេខាធិការរដ្ឋានសាលាគណខេត្ត និងសប្បុរសជនក្នុងខេត្ត

នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯកឧត្តម លោកជំទាវអភិបាលខេត្ត បានអញ្ជើញទទួលសម្ភារៈ និងថវិកាពីសាលាគណខេត្ត លេខាធិការរដ្ឋានសាលាគណខេត្ត និងសប្បុរសជនក្នុងខេត្ត។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរព្រះគុណចំពោះព្រះមន្ត្រីសង្ឃខេត្ត និងអរគុណចំពោះលោក-លោកស្រីសប្បុរសជន ដែលផ្តល់ជាសម្ភារៈ និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺពិតជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។ 


គួបញ្ជាក់ថា ៖ រដ្ឋបាលខេត្ត ទទួលអំណោយពីសប្បុរសជនរួមមាន៖ 

១-សាលាគណខេត្ត និងលេខាធិការដ្ឋានសាលាគណខេត្ត ទឹកបរិសុទ្ធចំនួន ៣.៦០០យួរ។

២-សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម និងត្បូងឃ្មុំ ម៉ាស់ ២៥០០ម៉ាស់ និងឃីត ១០៥

៣- លោក លាង តំណាងក្រុមហ៊ុន សម្បត្តិធំ ឯ.ក និងលោកស្រី ថវិកាចំនួន១,៥០០,០០០រៀល

៤-គណៈអាជីវករផ្សារបឹងកុក ក្រុងកំពង់ចាម ១០០យួរ

៥-លោក មាង ម៉េងហួន និងលោកស្រី ថវិកា ២.០០០.០០០រៀល




 

No comments:

Post a Comment

Pages