ទុស្សេខ្សែភ្លើងក្លាយជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងបំផ្លាញទ្រព្យសម្បត្តិស្ទើទាំងស្រុងនៅស្រុកកំពង់សៀម - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, June 17, 2021

ទុស្សេខ្សែភ្លើងក្លាយជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងបំផ្លាញទ្រព្យសម្បត្តិស្ទើទាំងស្រុងនៅស្រុកកំពង់សៀម

កំពង់ចាម៖ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី ១៦ខែ មមិថុនា ឆ្នាំ ២០២១នេះ   ស្ថិត នៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។


ដោយមានការជួយពីកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យខេត្តកំពង់ចាម និង កម្លាំងអន្តរាគមន៍ពន្លត់ភ័យស្រុកកំពង់សៀម ដោយមានការចូលរួមពីលោក ប៊ិន ឡាដា អភិបាលនៃគណ:អភិបាលស្រុកកំពង់សៀម និងលោកអភិបាលរង នៃគណ:អភិបាលស្រុកកំពង់សៀម បានដឹកនាំកងកម្លាំងទាំង៣ .ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀមដឹកនាំដោយលោក ឯក ប៉ាន់ដន កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសឹករងស្រុកកំពង់សៀម។

ជនរងគ្រោះដោយករណីគ្រោះអគ្គិភ័យខាងលើ

១ /.ផ្ទះរបស់ឈ្មោះមាស សេង ភេទស្រីអាយុ៨៥ឆ្នាំជាតិខ្មែរ

.ខូចខាត ផ្ទះ០១ខ្នងទំហំ ០៤ម×០៤មធ្វើពីឈើប្រក់ដែកសង្កសីជញ្ជាំងដែក និងសម្លៀកបំពាក់មួយចំនួន ។

២./. ផ្ទះរបស់ឈ្មោះ ឯក ចាន់ថុន ភេទស្រីអាយុ ៤៥ឆ្នាំ ជាតិខ្មែរ

.ខូចខាតបាត់បង់ ផ្ទះទំហំ ០៥ម×០៦មធ្វើពីឈើប្រក់ដែកសង្កសី ជញ្ជាំងឈើចំនួន០១ខ្នង,ទូរទឹកកកចំនួន០១,ម៉ាសុីនដេរចំនួន០១,ម៉ាសុីនបោកខោអាវចំនួន០១ , គ្រែឈើចំនួន០១ និងសម្ភារះសម្លៀកបំពាក់មួយចំនួន .។

៣./. ផ្ទះរបស់ឈ្មោះ អេង ស្រីណែត ភេទស្រីអាយុ២៣ឆ្នាំជាតិខ្មែរ .ខូចខាតបាត់បង់ផ្ទះទំហំ០៤ម×៥ម ធ្វើពីឈើប្រក់ដែកជញ្ជាំងឈើចំនួន០១ខ្នងនិងសម្លារះសម្លៀកបំពាក់មួយចំនួន ។

អគ្គិភ័យ មិនបណ្តាលរងគ្រោះមនុស្សឡើយ។

មូលហេតុ បណ្តាលមកពីឆ្លងចរន្ធអគ្គីសនី.។

ការអន្តរាគមន៍ និង បានពន្លត់ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានពន្លត់អគ្គិភ័យរបស់អធិការ ដ្ឋាននគរបាលស្រុកកំពង់សៀមនិងឡានពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន មានចំនួន សរុប ៤គ្រឿង និងប្រើប្រាស់ទឹកអស់ ៤ រថយន្ត។

_រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត។

_រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣រថយន្ត៕



 

No comments:

Post a Comment

Pages