ពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ​ទំលុះជញ្ជាំងចំនួន​ ២​គ្រឿង​ ដែលជាអំណោយរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, June 14, 2021

ពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ​ទំលុះជញ្ជាំងចំនួន​ ២​គ្រឿង​ ដែលជាអំណោយរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក នេត  វន្ថា ប្រធាននាយដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ  និងសង្គ្រោះ  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន  អគ្គស្នងការនគរបាលជាតិ  បានធ្វើការប្រគល់រថយន្តពន្លត់អគ្គិភ័យទំលុះជញ្ជាំងចំនួន២គ្រឿង  ជូនដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ  និងសង្គ្រោះ  និងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ  និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ​ ។ 


ក្នុងពិធីប្រគល់-ទទួលនេះដែរ មានការអញ្ជេីញចូលរួមពីលោកឧត្តមសេនីយ៍ឯក នេត  វន្ថា ប្រធាននាយដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ  និងសង្គ្រោះ, លោកឧត្តមសេនីយ៍ទោ  ឈាង  ផាន់ណារ៉ា  ស្នងការរង ទទួលផែនអាវុធជាតិផ្ទុះ​ និងអគ្គិភ័យ  តំណាងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​  និងអនុប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ  ព្រមទាំងមន្ត្រីជំនាញជាច្រើននាក់ទៀត​ ។ 


ក្រោយពីទទួលបានរថយន្តពន្លត់អគ្គិភ័យទំលុះជញ្ជាំងរួចមក លោកឧត្តមសេនីយ៍ទោ  ឈាង  ផាន់ណារ៉ា  ស្នងការរង  ទទួលផែនអាវុធជាតិផ្ទុះ  និងអគ្គិភ័យ  បានធ្វើការប្រគល់រថយន្តមួយគ្រឿង  ដែលទទួលបានខាងលើនោះ  ជូនទៅកាន់លោកវរសេនីយ៍ឯក  ព្រហ្ម  យ៉ន  នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ  និងសង្គ្រោះ  ដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ​ ៕




 

No comments:

Post a Comment

Pages