ថ្ងៃសុក្រទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទីបី (LASED III) តាមរយៈកម្មវិធី ZOOM (ថ្ងៃទី២)។ សិក្ខាសាលានេះ ប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃទីគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដែលរៀចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


សិក្ខាសាលរយៈពេលពីរថ្ងៃនេះ ផ្តោតទៅលើប្រធានបទសំខាន់ៗចំនួន៧រួមមាន៖

១.ទិដ្ឋភាពទូទៅនៃគម្រោង LASED III

២.មុខសញ្ញាអ្នកទទួលផល និងលក្ខខណ្ឌនៃការជ្រើសរើសចូលក្នុងគម្រោងសម្រាប់ ការងារសម្បទានដីសង្គមកិច្ច និងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់

៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍

៤. ការអភិវឌ្ឍកម្រិតជីវភាពរស់នៅ និងវិស័យកសិកម្ម

៥. ក្របខណ្ឌការងារសុវត្ថិភាពបរិស្ថាន និងសង្គម

៦. យុទ្ធសាស្ត្រទំនាក់ទំនង និងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ

៧. គម្រោងជីវភាពប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិច

ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទីបី (LASED III) នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ថេង ច័ន្ធសង្វារ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕