ភ្នំពេញ ៖ ប្រតិបត្តិការនេះ ធ្វើឡើងនៅកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅខន់ដូរ មួយកន្លែង ផ្លូវលេខ២២២កែង៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រារាជធានីភ្នំពេញ។
ទីតាំងបង្កប់ការ៉ាអូខេ នៅក្នុងខន់ដូរមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញឆ្មក់បង្ក្រាបដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ភាគច្រើនជនជាតិចិន។
សមត្ថកិច្ចដែលចុះឡោមព័ទ្ធការឆ្មក់បង្ក្រាបទីតាំងខន់ដូរដែលលួចបង្កប់ខារ៉ាអូខេខាងលើនេះ ដោយមានការបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលរាជធានីភ្នំពេញ។ ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីប្រមាណជិត១០០នាក់ រួមទាំងវត្ថុតាំងមួយចំនួនមានទាំងរថយន្តជាច្រើនគ្រឿងបន្ថែមទៀតបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មនុស្សប្រុសស្រីទាំងអស់ ត្រូវសមត្ថកិច្ចកំពុងធ្វើការសាកសួរនឹងចាត់ការទៅតាមនិតិវិធី។
No comments:
Post a Comment