បុរសអាយុ២៩ឆ្នាំម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងចោទពីបទឃាតកម្មទៅលើកូនស្រីចុងអាយុ០២ឆ្នាំរបស់ខ្លួន។
ជាលទ្ធផលនៃការស៊ើបអង្កេតទៅលើការស្លាប់របស់កុមារីអាយុ០២ឆ្នាំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា បុរសអាយុ២៩ឆ្នាំម្នាក់ ត្រូវជាឪពុកចុងរបស់កុមារីរងគ្រោះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មទៅលើកុមារ។
អង្គភាពការពារកុមារបញ្ជាក់ថា សេចក្តីបំភ្លឺដំបូងរបស់ជនសង្ស័យដែលរៀបរាប់អំពីមូលហេតុបង្កអោយមានរបួសជាច្រើនដែលមាននៅលើសាកសពកុមារីរងគ្រោះគឺមិនសមស្របសម្រាប់យើង ហើយបន្ទាប់ពីការស៊ើបអង្កេតបន្ថែម និងការធ្វើកោសល្យវិច័យសាកសពកុមារីរងគ្រោះ យើងមានភ័ស្តុតាងជាក់ស្តែងបង្ហាញថាកុមារីនេះត្រូវបានគេវាយយ៉ាងឃោឃៅរហូតដល់ទទួលមរណភាព។ លោក James McCABE នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានថ្លែង។
អង្គភាពការពារកុមារបន្ថែមថា ពេលដែលយើងបង្ហាញភ័ស្តុតាងកោសល្យវិច័យទាំងនេះទៅកាន់ជនសង្ស័យ គេក៏បានសារភាពពីបទល្មើស និងបានរៀបរាប់យ៉ាងពេញលេញអំពីសកម្មភាពហឹង្សាទៅលើកុមាររងគ្រោះ។
No comments:
Post a Comment