ភ្នំពេញ៖ កាលពីយប់ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១
-យោងសេចក្ដីសម្រេចលេខ ២០៩/២១ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ
-ដោយបានការអនុញ្ញាតពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន
ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន រួមជាមួយលោកចៅរងទី១សង្កាត់ទន្លេបាសាក់, ប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ និងសន្ដិសុខទីក្រុងកោះពេជ្រ បានចុះផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ចំនួន ០៣ទីតាំង ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូទដល់មានការជូនដំណឹងជាថ្មី រួមមាន៖
១-ភោជនីយដ្ឋាន Troll
២-ភោជនីយដ្ឋាន រាជ រស្មី
៣-ភោជនីយដ្ឋាន ផំា ឃីន
សូមបងបប្អូន និងម្ចាស់អាជីវកម្មពាក់ព័ន្ធទាំងអស់មេត្តាចូលរួមសហការជាមួយនឹងជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរទាំងអស់អោយបានខ្ជាប់ខ្ជួនដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩។
No comments:
Post a Comment