អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនឯកជនមួយ ស្ថិតក្នុងស្រុកបូទុមសាគរ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, July 16, 2021

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនឯកជនមួយ ស្ថិតក្នុងស្រុកបូទុមសាគរ

ថ្ងៃព្រហស្បតិ៍ទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការណែនាំ និងអនុញ្ញាតពីលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ចុះពិនិត្យទីតាំងសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀន។ ទីតាំងដីសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋនេះ មានទីតាំងស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។


ក្នុងការចុះពិនិត្យទីតាំងដីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យរដ្ឋបាលខេត្តត្រូវថែរក្សាទីតាំងដី ដែលកំណត់ទុកសម្រាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀននេះ ឱ្យបានគង់វង្ស កុំឱ្យមានជនខិលខួចលួចចូលទន្ទ្រានកាន់កាប់។


ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានចាត់ឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីឧទ្យាននុរក្ស និងអង្គភាពពាក់ព័ន្ធ ត្រូវចុះយាមល្បាតទីតាំងដីនេះជាប្រចាំ និងត្រូវអនុវត្តវិធានច្បាប់ឱ្យបានម៉ឺងម៉ាត់​ចំពោះជនខិលខូចដែលលួចចូលទន្ទ្រានកាន់កាប់ដីរដ្ឋ៕





 

No comments:

Post a Comment

Pages