នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំង ឯកឧត្តមជាទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អាជ្ញាធរស្រុក ឃុំ បានអញ្ជើញចុះផ្តល់អំណោយស្បៀងអាហារចែកជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ត្រូវបានបិទខ្ទប់ នៅឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
មានប្រសាសន៍សំណេះសំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យ បានគិតគូរដោះស្រាយបញ្ហាការលំបាករបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តនាពេលកន្លងមកតាមរយៈការផ្តល់អំណោយស្បៀងឧបត្ថម្ភ បានច្រើនគ្រួសារមកហើយ ក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍ ។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។
អំណោយរបស់ព្រះវិហារគ្រីស្ទាន
ឧបត្ថម្ភនាពេលនេះ ជាការចូលរួមចំណែកដ៍មានសារៈសំខាន់របស់វិស័យឯកជន ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង ក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ១៩ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី
អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តឲ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ៕
No comments:
Post a Comment