អភិបាលខេត្តតាកែវបានអញ្ជើញជួបសំណេះសំណាល និងពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ AstraZeneca ដល់អតីតយុទ្ធជន និងមន្រ្តីរាជការ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, August 14, 2021

អភិបាលខេត្តតាកែវបានអញ្ជើញជួបសំណេះសំណាល និងពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ AstraZeneca ដល់អតីតយុទ្ធជន និងមន្រ្តីរាជការ

តាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ អមដំណើរដោយ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើកទី ៣ (ដូសជំរុញ) AstraZeneca ជូនដល់អតីតយុទ្ធជន និងមន្រ្តីរាជការជួរមុខ។


ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលជាមួយ អតីតយុទ្ធជននាឱកាស នោះថា ការចាក់ដូសទី៣ (ដូសជំរុញ)នេះគឺ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលអាចឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ។ ព្រមទាំងផ្តាំផ្ញើឲ្យបងប្អូន បន្តអនុវត្តវិធានការ ការពារ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ  ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនបំផុត។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងទាំង អស់កុំភ្លេចអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល៣កុំ និង៣ការពារ បើទោះបីជាយើងបានទទួលចាក់ វ៉ាក់សាំងដូសទី៣ ឬដូសជំរុញយ៉ាងណាក៏ដោយ ខណៈជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) នៅតែបន្តឆ្លងដល់យើងគ្រប់ពេលវេលា ប្រសិនបើយើងធ្វេសប្រហែស និងមើលងាយស្ថានការណ៍នោះ។


បើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ បានបញ្ជាក់ថា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី១ សំរាប់យុទ្ធនាការចាក់ជូនបងប្អូន អតីតយុទ្ធជន នឹងបន្តចាក់ជូនពួកគាត់ដល់មូលដ្ឋានដូចកាលចាក់លើកទី១ និងលើកទី២ ផងដែរ៕





 

No comments:

Post a Comment

Pages