ខេត្តកណ្ដាល៖ រថយន្តចំនួន២ គ្រឿងក្នុងនោះរួមមាន រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តស៊ីរ៉ែន ដែលជាអំណោយរបស់រដ្ឋបាលខេត្តកណ្ដាល ត្រូវបាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកមុខកំពូល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូល នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅសាលាស្រុកមុខកំពូល សម្រាប់បម្រើការការងារជួយសង្គ្រោះ និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកមុខកំពូល៕