ខេត្តស្វាយរៀង មន្ត្រី ក ប ប ចុះអនុវត្តការងារត្រួតពិនិត្យទំនិញ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំនៅតាម ឃ្លាំង ដេប៉ូ ចែកចាញទំនិញ ម៉ាត ឳសថស្ថាននិង តាមស្ថានីយ៏ប្រងឥន្ធនៈ តាមដងផ្លូវ ជាតិលេខ ១ ចាប់ពីរួមខេត្តដល់ផ្សារប្រសូត្រស្រុក ស្វាយទាប ខេត្តស្វាយរៀង ។
លោកផងនិល ប្រធានសាខាកបកខេត្តបានថ្លែងនៅព្រឺកថ្ងៃ ទី ៥ ខែ សីហាឆ្នាំ២០២១
នេះថា ដើម្បីលុបបំបាត់ ការក្លែងបន្លំ ពីអាជីវករអ្នកលក់អ្នកទិញត្រូវតែចេះប្រុងប្រយ័ត្ននិងពិនិត្យមើលកាលបរិឆ្ឆែតឲ្យបានច្បាស់លាស់មុននឹងលក់ឬទិញរបស់អ្វីមួយ ដើម្បីបានទទួលបានសុវត្ថិភាពទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្តនិង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញតាមឃ្លាំង និង ផលិតផលអាល់កុល ជែលលាងដៃ បន្លែផ្លែឈើ និង តាមដានតំលៃទំនិញ ( ជាពិសេសតំលៃអាកុលស្លាកសញ្ញា តំលៃម៉ាស់ ) តាមដេប៉ូដែលបានរៀបរាប់ខាងលើ។
លោកបានបន្តថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថានបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ។ ជាពិសេសមន្ត្រីយើងបានផ្សព្វផ្សាយប្រកាស់អន្តរក្រសួងស្តីពីនិតិវិធីពិន័យអន្តរការណ៍លើបទល្មើស និង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជូនដល់អារជីវករតាម ដេប៉ូ និង បណ្តាស្ថានីយ៍លក់ប្រេងឥន្ធនៈផងដែរ ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាពដូវជា
- អាល់កុល ក្លែងក្លាយ ចំនួន ២១២ លីត្រ
- ទំនិញខូចគុណភាពចំរុះ ចំនួន ៦៤ Kg
ក្រោយមកមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះនិងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលតែម្តង ។
លោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករ ទាំងអស់ ត្រូវលក់ របស់សុទ្ធមិនក្លែងក្លាយ នាំឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកប្រើប្រាស់ទៀតផង ហើយក៏ អំពាវនាវឲ្យបងប្អូនអ្នកប្រើប្រាស់ចេះពិនិត្យមើល ការវេចខ្ចប់ឬកាលបរិឆ្ឆែតឲ្យបានច្បាស់លាស់មុននឹងទិញ។
No comments:
Post a Comment